SAMRITHISAK Latest News លោក យ៉ង សាំកុមារ ៖ រាជរដ្ឋាភិបាលគួរ បញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំងនៅថ្ងៃចូលឆ្នាំខ្មែរ

លោក យ៉ង សាំកុមារ ៖ រាជរដ្ឋាភិបាលគួរ បញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំងនៅថ្ងៃចូលឆ្នាំខ្មែរ


ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ នាយកគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គបម) លោក បណ្ឌិត យ៉ង សាំងកុមារ បានលើកទឹកចិត្ត ឲ្យប្រមុខរាជរដ្ឋាភិបាលគួរបញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំង នៅក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ ដើម្បីកុំឲ្យរថយន្តឈ្នួលឡើងថ្លៃ ក្នុងការដឹកជញ្ជូនពលរដ្ឋ ទៅស្រុកកំណើត ។ លោកបានថ្លែងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១៩ថា «ខ្ញុំយល់ថា រដ្ឋាភិបាលគួរបញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំង ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកបើកតាក់ស៊ី កុំឲ្យឡើងថ្លៃឈ្នួលឡាន ឬក៏មានគោលការណ៍ លើកទឹកចិត្តផ្សេងៗទៀត» ។ លោកបន្តថា នៅប្រទេសខ្លះ ការដឹកជញ្ជូនប្រជាពលរដ្ឋ ជាសេវាសាធារណៈ ហើយថ្ងៃឈប់សម្រាក ក៏មានប្រាក់បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យនេះដែរ។ លោកថា គោលនយោបាយរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ក្នុងប្រទេសដែលជាសេវាសាធារណៈ ទទួលខុសត្រូវ ដោយរដ្ឋាភិបាល។ ដើម្បីបន្ថយចំណាយ របស់ពលរដ្ឋខ្មែរ ក្នុងការធ្វើដំណើរទៅស្រុកកំណើត នៅថ្ងៃចូលឆ្នាំខ្មែរ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញរថយន្តក្រុង១២០គ្រឿង សម្រាប់ដឹកពលរដ្ឋ ដោយមិនគិតថ្លៃសេវាអ្វីទាំងអស់។ ក្នុងនោះ សម្តេចក៏បានអំពាវនាវឲ្យក្រុមហ៊ុន ដឹកជញ្ជូនបញ្ចុះតម្លៃផងដែរ ៕
ប្រភពព័ត៌មានពី៉៖​ ដើមអំពិល


Leave a Reply

Your email address will not be published. Required fields are marked *