មន្រ្តីលទ្ធកម្ម

Full Time
Head Office
Posted 2 years ago

១- គោលបំណង

មន្រ្តីលទ្ធកម្ម មានតួនាទី និងទទួលបន្ទុកគ្រប់គ្រងការសាងសង់សំណង់ តុបតែង ជួសជុល និងផ្គត់ផ្គង់រាល់សម្ភារៈការិយាល័យ ការផ្គត់ផ្គង់ការិយាល័យ បរិក្ខារ ឧបករណ៍ ត្រួតពិនិត្យដំណើរការចំណាយ និង ការផ្គត់ផ្គង់ផ្សេងៗទៀត។

២- លទ្ធផលរំពឹងទុក

  • ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ដេគ័រ ជួសជុល ការការពារបរិស្ថាន និងមានលិខិតអនុញ្ញាតសាងសង់សំណង់
  • រៀបចំការផ្គត់ផ្គង់បានទាន់ពេលវេលា
  • រៀបចំ ត្រួតពិនិត្យដំណើរការលទ្ធកម្ម និងធ្វើការប្រៀបធៀប ស្វែងរកសម្រង់តំលៃ និងជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមាននិរន្តភាព
  • រៀបចំ តាមដាន ត្រួតពិនិត្យសំណើសុំទូទាត់ និងគ្រប់គ្រងគ្រប់ដំណើរការដើម្បីធ្វើការដេញថ្លៃមានការសន្សំសំចៃថ្លៃដើមនិ ងគុណភាពល្អសម្រាប់គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត។

៣. ភារកិច្ច និងការទទួលខុសត្រូវ៖

  • គ្រប់គ្រងការងារសាងសង់ ដេគ័រ ជួសជុល ឬរុះរើ ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព ការការពារបរិស្ថាន និងមានលិខិតអនុញ្ញាតសាងសង់ ដេគ័រ ជួសជុល ឬរុះរើផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។
  • តាមដាន ត្រួតពិនិត្យ និងដំណើរការរាល់ការស្នើសុំទិញឧបករណ៍ ម៉ាស៊ីនប្រើប្រាស់ សាងសង់ ការតុបតែង ការជួសជុល សម្ភារ បរិក្ខារ សេវា និងការផ្គត់ផ្គង់ផ្សេងៗឲ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់គ្រាន់តាមគោលការណ៍ នីតិវិធីរបស់គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត ហើយសម្របសម្រួលធ្វើការជាមួយអ្នកផ្គត់ផ្គង់ចាប់តាំងពីការងារដំបូងរហូតដល់ក្រោយការទិញ ដើម្បីប្រាកដថាគ្រឹះស្ថាន អាចទទួលយកការផ្គត់ផ្គង់ទំនិញ និងសេវា។
  • ធ្វើការប្រៀបធៀប ស្វែងរកសម្រង់តំលៃ និងជ្រើសរើសអ្នកផ្គត់ផ្គង់ ដែលមាននិរន្តភាព មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពក្នុងតម្លៃ និងគុណភាព។
  • ធ្វើរបាយការណ៍ទិញទ្រព្យចូល លក់ឡៃឡុងទ្រព្យ ចំណាយ និងរបាយការណ៍ផ្សេងៗដែលពាក់ព័ន្ធ។
  • ថែរក្សា រៀបចំ និងបន្តកិច្ចសន្យាការជួលការិយាល័យ ឧបករណ៍ ម៉ាស៊ីនប្រើប្រាស់ សាងសង់ ការតុបតែង ការជួសជុល សម្ភារ បរិក្ខារ សេវា និងការផ្គត់ផ្គង់ផ្សេងៗ។
  • ដំណើរការ និងសម្រួលការស្នាក់នៅ សំបុត្រធ្វើដំណើរ ការកក់ផ្សេងៗ និងការកំសាន្តដល់បុគ្គលិក ភ្ញៀវ និងពិធីផ្សេងៗរបស់គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត។
  • ត្រួតពិនិត្យ និងដំណើរការចំណាយនានាជាប្រចាំដូចជាការហៅទូរស័ព្ទ អ៊ិនធឺណែត អគ្គិសនី ទឹក។ល។
  • តាមដានថ្លៃដើម និងចំណាយដើម្បីជួយក្នុងការរៀបចំគំរោងថវិកា Budget
  • បំពេញកិច្ចការផ្សេងទៀតទៅតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង

៤- លក្ខណសម្បត្តិដែលត្រូមមាន៖

  • មានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាបត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល
  • បទពិសោធន៍ការងារយ៉ាងតិច០២ឆ្នាំក្នុងផ្នែករដ្ឋបាល ឬការងារពាក់ព័ន្ធលទ្ធកម្ម
  • មានជំនាញភាសារអង់គ្លេសល្អ ស្តាប់ និយាយ អាន និងសរសេរ
  • ចំណេះដឹងកុំព្យួទ័រ MS Office, MS Outlook
  • មានជំនាញទំនាក់ទំនង និងភាពម្ចាស់ការ
  • លទ្ធភាពទទួលកិច្ចការងារច្រើន និងសាំញាំ ដែលត្រូវអនុវត្តក្នុងពេលតែមួយ
  • លទ្ធភាពធ្វើការងារដោយមិនមានការបង្គាប់បញ្ជា
  • មានភាពស្មោះត្រង់ខ្ពស់ ឆន្ទៈការងារ វិន័យការងារ សមត្ថភាព មានការប្តេជ្ញាចិត្តខ្ពស់ ចេះអត់ធ្មត់ រួសរាយរាក់ទាក់ ក្លាហាន អាចធ្វើការក្រោមសំពាធ មានទំនួលខុសត្រូវខ្ពស់ និងអាចធ្វើការងារជាក្រុមបាន
  • មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិតខ្ពស់ លើកកំពស់អភិវឌ្ឍន៍គ្រឹះស្ថាន។
  • មិនឲ្យជក់បារីនៅកន្លែងធ្វើការ។
  • បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ័ សូម​ផ្ញើរ​ប្រវត្តិរូបសង្ខេប ​ទៅកាន់​អុី​ម៉ែល​របស់សំរឹទ្ធិស័ក​ ឬការិយាល័យកណ្ដាល​របស់​សំរឹទ្ធិស័ក​ៈ
  • អស័យដ្ឋាន៖ អគារលេខ ៥០២ហ្សេ-៥០២ហាស មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​​ (ទល់មុខរ៉ាដាតេជោសែន)។
  • អុី​ម៉ែល៖ hr@samrithisak.com
  • ទូរស័ព្ទ​៖ 093 54 0000 | 012 86 78 86

Job Features

Job CategoryHR Department

Apply Online