មន្រ្តីឥណទាន (ជាច្រើននាក់)

Full Time
កំពង់ស្ពឺ, ក្រុងសួង, បាត់ដំបង, ពោធិ៍សែនជ័យ, ស្អាង
Posted 2 years ago

១- គោលបំណងនៃការងារ

តួនាទីនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយឥណទាន នីតិវិធី ផលិតផល និង សេវាកម្មឥណទានដទៃទៀតរបស់សំរិទ្ធិស័កដល់អតិថិជនសក្តានុពល។ សិក្សា និង វិភាគពីសមត្ថភាពនៃការទូទាត់សំណងរបស់អតិថិជន។ ផ្តល់កម្ចី និង ប្រមូលការសងត្រលប់តាមយុទ្ធសាស្ត្រសាខាប្រកប​ដោយ​​ប្រសិទ្ធភាព។

២- លទ្ធផលដែលរំពឹងទុក
  • សម្រេចគោលដៅ និងរក្សាគុណភាពឥណទាន
  • ត្រួតពិនិត្យសកម្មភាពផ្តល់ឥណទាននៅកម្រិតសាខា
  • ចូលរួមចំណែកក្នុងការបង្កើតយុទ្ធសាស្ត្រផ្តល់ឥណទាននៅសាខា
  • កំណត់យុទ្ធសាស្រ្តដើម្បីសម្រេចគោលដៅឥណទាន
  • ធ្វើរបាយការណ៍នានា
  • យល់ដឹងពីគ្រប់ផលិតផលឥណទាន និងគោលនយោបាយនីតិវិធីនិងតម្រូវតាមបទបញ្ញត្តិផ្សេងៗ
៣- ភារកិច្ច និង​ ការទទួលខុសត្រូវចម្បងៗ៖
  • រៀបចំប្រតិបត្ដិការ និង ផែនការសកម្មភាពជារៀងរាល់សប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ។
  • ផ្សព្វផ្សាយគោលនយោបាយឥណទាន ផលិតផល និង សេវាកម្មផ្សេងៗរបស់សំរឹទ្ធិស័ក ដល់អតិថិជនសក្តានុពល។
  • ទទួលបានព័ត៌មានស្នើសុំខ្ចីប្រាក់ពីអតិថិជនសក្តានុពល បន្ទាប់មករៀបចំឯកសារជូនពួកគាត់។
  • វាយតម្លៃអតិថិជន និង លទ្ធភាពបង់ប្រាក់ (ការវាយតម្លៃផែនការអាជីវកម្មអតិថិជន) ។
  • ចេះប្រើប្រាស់ App Samrithisak (System SRS) ក្នុងការផ្តល់់ប្រាក់កម្ចី និងតាមដានការទូទាត់សងរបស់អតិថិជន។ល៕
  • ផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលមានសក្តានុពល បន្ទាប់ពីមានការយល់ព្រមពីអ្នកគ្រប់គ្រង។
  • តាមដានការទូទាត់សងរបស់អតិថិជន និង រំលឹកគាត់ អំពីការសងយឺតយ៉ាវ។
  • ធានាការទូទាត់សង និង ការប្រមូលប្រាក់ដើម្បីសម្រេចបានតាមផែនការ ឬ តាមគោលការណ៍ និង នីតិវិធីឥណទាន។
  • កសាងទំនាក់ទំនងល្អជាមួយអតិថិជន ដើម្បីបម្រើពួកគាត់ក្នុងការប្រើប្រាស់សេវាកម្ម និង ផលិតផល​របស់យើង។
  • កសាងទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរលូន។
  • ការប្រមូល NPL និង LWO ប្រកបដោយប្រសិទ្ធភាព។
  • សហការជាមួយមន្រ្តីឥណទានដទៃទៀតដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់សំរឹទ្ធិស័ក
  • ស្ទង់កម្រិតនៃការពេញចិត្តរបស់អតិថិជនចំពោះសេវាកម្មហិរញ្ញវត្ថុដែលផ្តល់នៅក្នុងសាខា បន្ទាប់មកផ្ញើព័ត៌មានទៅអ្នកគ្រប់គ្រង។
  • ប្រឹក្សាជាមួយអតិថិជនអំពីស្ថានភាពអាជីវកម្មរបស់ពួកគេ និង ផ្តល់ដំណោះស្រាយជូន។
  • តាមដានលទ្ធផល និង គុណភាពជាប្រចាំ។
  • រក្សាឯកសារផ្ទាល់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ និង មានសុវត្ថិភាព។
  • ត្រូវមាន Smart phone និងចេះប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។
  • រាយការសកម្មភាពអនុវត្តការងារនៅក្នុង Group Telegram  របស់សំរឹទ្ធិស័ក
  • ភារកិច្ចចាំបាច់ផ្សេងៗទៀតដែលអ្នកគ្រប់គ្រងត្រូវការ។
៤- គុណសម្បត្តិត្រូវមាន៖

មន្រ្តីឥណទានត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម:

  • ឆ្នាំទី៣ ឬ បរិញ្ញាប័ត្រផ្នែកធនាគារ គណនេយ្យ អង់គ្លេស និង ទីផ្សារ។
  • មានបទពិសោធន៍ពាក់ព័ន្ធ ឬ មិនមានបទពិសោធន៍។
  • បង្ហាញពីទិសដៅដ៏រឹងមាំ និង គណនេយ្យភាព។
  • ការប្តេជ្ញាចិត្តខ្ពស់ ភក្ដីភាព និង ភាពស្មោះត្រង់។
  • ឆាប់រហ័សក្នុងការទទួលបាន និង ការរំពឹងទុករយៈពេលវែង។
  • មានសមត្ថភាពធ្វើការ និង ស៊ូទ្រាំក្រោមសម្ពាធការងារ។
  • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ ត្រូវបានលើកទឹកចិត្ត។
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសត្រូវបានការលើកទឹកចិត្ត។

——————————————————————————————————————–

  • បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ័ សូម​ផ្ញើរ​ប្រវត្តិរូបសង្ខេប ​ទៅកាន់​អុី​ម៉ែល​របស់សំរឹទ្ធិស័ក​ ឬការិយាល័យកណ្ដាល​របស់​សំរឹទ្ធិស័ក​ៈ
  • អស័យដ្ឋាន៖ អគារលេខ ៥០២ហ្សេ-៥០២ហាស មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​​ (ទល់មុខរ៉ាដាតេជោសែន)។
  • អុី​ម៉ែល៖ hr@samrithisak.com
  • ទូរស័ព្ទ​៖ 023 993 333 / 093 222 770

Job Features

Job CategoryBusiness Department

Apply Online