លោក តាំង ងួន បានចូលបម្រើការងារជាមួយសំរឹទ្ធិស័កក្នុងឆ្នាំ ២០១០ មានតួនាទីជាអគ្គនាយក។ គាត់បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីឆ្នាំ ២០០០។ មុនគាត់ចូលបំរើការងារក្នុងសំរឹទ្ធិស័ក គាត់ធ្លាប់បានបំរើការងារជា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្ពតធីងឡាយគ្រុប ខូអិលធីឌី និង ក្រុមហ៊ុនមេគង្គគ្លីននឺរគ្រុប ខូអិលធីឌី នៅក្នុងប្រទេសកម្ពុជា។
គាត់បានចូលបម្រើការងារជាមួយសំរឹទ្ធិស័កក្នុងឆ្នាំ ២០១០ មានតួនាទីជាអគ្គនាយករង។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យបៀលប្រាយ និងកំពុងបន្តសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀលប្រាយ។ លោក ជឺជាវ បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រង។ មុនគាត់ចូលបំរើ ការងារក្នុងសំរឹទ្ធិស័ក គាត់ធ្លាប់បានបំរើការងារជាប្រធានទីផ្សារ នៅក្រុមហ៊ុនថៃសារ៉ាកាលពីឆ្នាំ២០០៤ នៅក្នុងប្រទេសកម្ពុជា ។