សំរឹទ្ធិស័កជានរណា?


គ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត មានទីស្នាក់ការនៅអគារលេខ ៥០២ជីហាស់ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សំរឹទ្ធិស័ក ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក តាំង ងួន និងវិនិយោគិនខ្មែរ ចំនួនបួននាក់ទៀតដើម្បីឲ្យគ្រឹះស្ថានមានដើមទុន និងធនធានគ្រប់គ្រាន់សំរាប់បម្រើដល់សេចក្តីត្រូវការ ខាងហិរញ្ញវត្ថុដល់អ្នកមានមុខរបរតូចតាច អ្នកជំនួញ សហគ្រិន សិប្បករ អាជីវករ អ្នកផ្តល់សេវាកម្ម កសិករ និងអាជីវកម្មគ្រួសារជាដើម។ នៅក្នុងខែឧសភា ឆ្នាំ២០១០ សំរឹទ្ធិស័ក ទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាដែលមានឈ្មោះជាផ្លូវការថា សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ លីមីតធីត និងមានដើមទុនចុះបញ្ជីចំនួន ៥០០.០០០ ដុល្លាអាមេរិក (ប្រាំរយពាន់ដុល្លា អាមេរិក)។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០ សំរឹទ្ធិស័កបាន បន្ថែមដើមទុនរហូតដល់ ១.០០០.០០០ ដុល្លាអាមេរិក (មួយលានដុល្លាអាមេរិក)។ ដោយឃើញ នូវសេចក្តីត្រូវការខាងហិរញ្ញវត្ថុ យ៉ាងខ្លាំងរបស់អតិថិជន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១១ សំរឹទ្ធិស័ក ក៏សម្រេចចិត្តបន្ថែមដើមទុនរហូតដល់ ២.៥០០.០០០ ដុល្លាអាមេរិក (ពីរលានប្រាំរយពាន់ដុល្លាអាមេរិក) ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់ឥណទានជូនអតិថិជនរបស់ខ្លួន។ សំរឹទ្ធិស័ក ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រដែលពុំអាចមានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុពីធនាគារក្នុងការស្វែងរកទុនសម្រាប់បង្កើត និងពង្រីកមុខរបររបស់ពួកគេ។